
ស្ថានភាពទូទៅ
ស្រុកម៉ាឡៃ ត្រូវបានបង្កើតឃុំចំនួន០៦ ចំណុះ គឺ ឃុំទួលពង្រ ឃុំអូរសំព័រ ឃុំអូរស្រឡៅ ឃុំម៉ាឡៃ ឃុំបឹងបេង និងឃុំតាគង់។
ស្រុកម៉ាឡៃត្រូវបានកំណត់ព្រំប្រទល់រដ្ឋបាលដូចខាងក្រោម៖
- ខាងជើងទល់នឹងព្រំប្រទល់ស្រុកអូរជ្រៅ នៃខេត្តបន្ទាយមានជ័យ និងព្រំប្រទល់ព្រះរាជាណាចក្រថៃឡង់ដ៍។
- ខាងត្បូងទល់នឹងព្រំប្រទល់ស្រុកសំពៅលូន នៃខេត្តបាត់ដំបង។
- ខាងកើតទល់នឹងព្រំប្រទល់ស្រុកមង្គលបុរី នៃខេត្តបន្ទាយមានជ័យ
- ខាងលិចទល់នឹងព្រំប្រទល់ ព្រះរាជាណាចក្រថៃឡង់ដ៍
ចក្ខុវិស័យ
ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តសរុប២៥ ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃឡង់ដ៍ ខាងកើតទល់នឹងសៀមរាប និងឧត្តរមានជ័យ។
- ធានាអោយបាននូវការផ្ដល់សេវាឆាប់រហ័ស ងាយស្រួល និងមានប្រសិទ្ធភាពដល់ពលរដ្ឋ
- ធានាអោយបាននូវតម្លាភាព គណនីយភាព និងមិនពុករលួយ
- បម្រើសេវាដោយមិនរើសអើងនិន្នាការ ពណ៌សម្បុរ សញ្ជាតិ ឬសាសនាឡើយ