អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
ស្រុកម៉ាឡៃ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកនិង អន្តរាគមន៍ជួយ
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ហូរមកពីលើតាមអូរព្រំដែនកម្ពុជា~ថៃ ដែលរស់នៅជាប់អូរព្រំដែន ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ។
ជាមួយគ្នាេនះដែរ ឯកឧត្តមសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាព ដេីម្បីជៀសវាងគ្រោះថ្នាក់កេីតមានជាយថាហេតុ។

