លោកអភិបាលស្រុកម៉ាឡៃ និងលោកអធិការស្រុកម៉ាឡៃ នាំយកនូវទឹកប្រាក់ចំនួនបួនលានរៀល ជូនដល់គ្រួសារសព លោក ពឹម អ៊ិត

លោកអភិបាលស្រុកម៉ាឡៃ និងលោកអធិការស្រុកម៉ាឡៃ នាំយកនូវទឹកប្រាក់ចំនួនបួនលានរៀល ជូនដល់គ្រួសារសព លោក ពឹម អ៊ិត
ឃុំទួលពង្រ៖ រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៣:៣០នាទី លោក អែម សុខា អភិបាលស្រុកម៉ាឡៃ និងលោកបេន សំអាត អធិការស្រុកម៉ាឡៃ និងកងរាជអាវុធហត្ថ ទីស្នាក់ការ លោកបុិ ប៊ុនចុង ប្រធាន៩៩៩ ទីបញ្ជាការសឹករងស្រុកម៉ាឡៃ មេប៉ុស្តិ៍ទួលពង្រ ជំទប់ឃុំ សមាជិកភូមិ បាននាំយកនូវទឹកប្រាក់ចំនួន ៤០០០,០០០រៀល (បួនលានរៀល) ជូនដល់គ្រួសារសព លោកពឹម អ៊ិត អាយុ៦៥ ឆ្នាំ ដោយរោគាពាធ ដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលបាន ទទួលមរណភាព កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២ទាបភ្លឺ នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

