វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក និងព័ត៌មានថវិការបស់រដ្ឋបាលស្រុកម៉ាឡៃ ឆ្នាំ២០២០ នៅឃុំអូរស្រឡៅ

វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក និងព័ត៌មានថវិការបស់រដ្ឋបាលស្រុកម៉ាឡៃ ឆ្នាំ២០២០ នៅឃុំអូរស្រឡៅ
ឃុំអូរស្រឡៅ៖ នាថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ រដ្ឋបាលស្រុកម៉ាឡៃបានរៀបចំ “វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក និងព័ត៌មានថវិការបស់រដ្ឋបាលស្រុកម៉ាឡៃ ឆ្នាំ២០២០” នៅក្នុងបរិវេនសាលាបឋមសិក្សាហ៊ុនសែនអូរស្រឡៅ ឃុំអូរស្រឡៅ។
វេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ហេង ញ៉ សមាជិកក្រុមប្រឹក្សាស្រុក និង លោក អ៉ីង ស៊ីណាត អភិបាលស្រុកស្ដីទី។
ក្នុងឱកាសនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖
- សមាជិកក្រុមប្រឹក្សាស្រុក
- ប្រធានទីស្នាក់ការច្រកទ្វារតំបន់ម៉ាឡៃ
- ទំនាក់ទំនងព្រំដែន
- នាយករដ្ឋបាលសាលាស្រុក
- អធិការនគរបាលស្រុក
- លោកមេបញ្ជាការ មេបញ្ជាការរងគ្រប់អង្គភាព
- ការិយាល័យនិងអង្គភាពចំណុះសាលាស្រុក
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
- សមាគមន៍មនុស្សចាស់
- ក្រុមប្រឹក្សាឃុំអូរស្រឡៅ និងឃុំអូរសំព័រ
- មណ្ឌលសុខភាព
- លោកមេភូមិ
- ប្រជាពលរដ្ឋទាំង ២ឃុំ
សមាសភាពអ្នកចូលរួមសរុបមានចំនួន ១២២នាក់ ស្រីចំនួន ៣៩នាក់។