កិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកម៉ាឡៃ

ថ្ងៃ​ព្រហស្បតិ៍៥ ខែ​វិច្ឆិកា២០២០
សាលាស្រុកម៉ាឡៃ៖ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលស្រុកម៉ាឡៃបានរៀបចំ “កិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក” ក្រោមអធិបតីភាព លោក ឈឹម ប៊ុននី ប្រធានក្រុមប្រឹក្សាស្រុក និងលោក អែម សុខា អភិបាលស្រុក។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមសរុបចំនួន ៤៧រូប (ស្រីចំនួន ៩រូប) ៖
  • ក្រុមប្រឹក្សាស្រុកចំនួន ១៦រូប លើ ១៧រូប (បេសកកម្ម ១រូប)
  • គណៈអភិបាលចំនួន ១រូប លើ ៤រូប (បេសកកម្ម២រូប សុំច្បាប់ ១រូប)
  • នាយករដ្ឋបាលចំនួន ១រូប
  • ការិយាល័យអង្គភាពចំណុះសាលាស្រុក ៩រូប
  • អង្គភាពពាក់ព័ន្ធ ១៦រូប
  • ក្រុមប្រឹក្សាឃុំ ៤រូប
  • លេខាកត់ត្រា ១រូប