អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ថ្ងៃ​សៅរ៍១០ ខែ​តុលា២០២០
ស្រុកម៉ាឡៃ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកនិង អន្តរាគមន៍ជួយ
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ហូរមកពីលើតាមអូរព្រំដែនកម្ពុជា~ថៃ ដែលរស់នៅជាប់អូរព្រំដែន ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ។
ជាមួយគ្នាេនះដែរ ឯកឧត្តមសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ​ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពីសុខសុវត្ថិភាព​ ដេីម្បី​ជៀសវាង​គ្រោះថ្នាក់​កេីតមានជាយថាហេតុ។