កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកម៉ាឡៃ

ថ្ងៃ​អង្គារ៥ ខែ​មករា២០២១
សាលាស្រុកម៉ាឡៃ៖ នៅថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ រដ្ឋបាលស្រុកម៉ាឡៃ បានរៀបចំ “កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកម៉ាឡៃ” ក្រោមអធិបតីភាព លោក ឈឹម ប៊ុននី ប្រធានក្រុមប្រឹក្សាស្រុក និង លោក ឌៀប ឈួន អភិបាលស្រុក។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមសរុបចំនួន ៤៣រូប (ស្រីចំនួន ៧រូប) ៖
  • ក្រុមប្រឹក្សាស្រុក ១៧រូប/១៧រូប
  • គណៈអភិបាល ៣រូប/៥រូប
  • នាយករដ្ឋបាល ១រូប
  • ការិ. អង្គភាពចំណុះសាលាស្រុក ៨រូប
  • អង្គភាពពាក់ព័ន្ធ ១១រូប
  • ក្រុមប្រឹក្សាឃុំ ៣រូប